បុរសដាក់អង្គប់កណ្តុរម្នាក់ ប្រទះឃើញផ្នូរ និងអាវក្នុង និងស្បែកជើងមនុស្សស្រី ភ័យពេក ក៏រត់រកប៉ូលីស ពេលជីកផ្នូរស្រាប់តែ…..

ប្រទេសថៃ៖ អ្នកដាក់អង្គប់កណ្តុរម្នាក់បានប្រទះឃើញស្បែកជើងនឹងអាវទ្រនាប់មនុស្សស្រីហើយព្រមទាំងឃើញស្នាមឈាមនៅក្បែរគុ​ម្ពស្មៅមួយកន្លែងនៅឃុំ ខ្លងសង ស្រុងខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ ដោយមានធុំក្លិនស្អុយផងនោះ គាត់ក៏បានរត់ទៅប្រាប់ប៉ូលិស។
តាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា បន្ទាប់មកលោកអនុសេនីយឯក កៀតតិថុង បានដឹកនាំកម្លាំងចុះត្រួតពិនិត្យដល់កន្លែងកើតហេតុតែម្តង ដោយនៅទីនោះពួកគាត់បានប្រទះឃើញដូចអ្វីដែលប្រាប់មែន ហើយថែមទាំងឃើញពំនូកដីនៅក្បែរនោះផងដែរដូចជាកប់សាកសពថ្មីៗ ហើយស្មៅក្បែរនោះក៏ដួលរាបហាក់ដូចជាមាននណាម្នាក់មកអង្គុយពីលើអញ្ចឹងដែរ។
ដើម្បីអោយអស់សង្ស័យក្រុមការងារបានធ្វើការជីករណ្តៅនោះឡើងហើយចុងក្រោយអ្វីដែលពួកគេបានរកឃើញរឹតតែធ្វើអោយអស់កម្លាំងតែម្តង តាមពិតវាគឺជារណ្តៅកប់សាកសពសត្វឆ្កែនោះទេ ហើយវាបានត្រឹមតែធ្វើអោយគ្រប់គ្នាហួសចិត្ត៕

 ប្រភព: khmerload.info

Comments

  1. LuckyClub Casino UK Online Casino Review
    Lucky Club is a site that is one of the more popular gambling sites luckyclub around. They are a big fan of slots and other exciting casino games but still prefer

    ReplyDelete

Post a Comment