ការសិក្សាថ្មីមួយរកឃើញថា យុវវ័យដែលញ៉ាំអាហារ និងភេសជ្ជៈដែលមានជាតិស្ករច្រើនពេក

ការសិក្សាថ្មីមួយរកឃើញថា យុវវ័យដែលញ៉ាំអាហារ និងភេសជ្ជៈដែលមានជាតិស្ករច្រើនពេកមានហានិភ័យ ជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែមក្នុងឈាម របស់ពួកគេ។ ការសិក្សាបានសិក្សាលើយុវវ័យជំទង់ចំនួន ៥៥៩នាក់ ដែលមានអាយុពី ១៤ ទៅ ១៨ឆ្នាំបានរកឃើញថា របបអាហារដែលមានជាតិស្ករ fructose ខ្ពស់មានទាក់ទងទៅនឹងជំងឺលើសឈាម, ការកម្រិតទាក់ទងនឹងជំងឺទឹកនោមផ្អែមដូចជា ជាតិស្ករក្នុងឈាម (គ្លុយកូស) ខ្ពស់ និងការប្រឆាំងនឹងអាំងស៊ុយលីន, និងកត្តារលាកដែលបង្ករឱ្យ មានជំងឺបេះដូងនិងសរសៃឈាម។ 


យុវវ័យដែលបរិភោគជាតិស្ករ fructose ច្រើនក៏មានកម្រិតនៃសារធាតុការពារ សរសៃឈាមបេះដូងទាប ដូចជាកូលេស្តេរ៉ូលល្អ (HDL) និងប្រូតេអ៊ីន adiponectin។ ទំនាក់ទំនងរវាងការញ៉ាំជាតិស្ករ fructose ច្រើននិងកត្តាហានិភ័យនៃ សរសៃឈាមបេះដូងមាន កាន់តែច្រើនចំពោះកុមារដែល មានខ្លាញ់ក្បាលពោះច្រើន ដែលជាកត្តាគ្រោះថ្នាក់មួយទៀត នៃជំងឺសរសៃឈាមនិងជំងឺទឹកនោមផ្អែម។

 វេជ្ជបណ្ឌិត វ៉ានណេសាប៊ុនឌី (Vanessa Bundy) និយាយថា “វាមានសារសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់តុល្យភាពនៃអាហារ ដែលមានគុណភាពខ្ពស់ដល់កូនៗ របស់យើងហើយដើម្បីយកចិត្តទុកដាក់ខ្លាំង បំផុតទៅលើជាតិស្ករ fructose និងជាតិស្ករ sucrose ដែលពួកគេបរិភោគប្រចាំថ្ងៃ”៕

Comments