​គេង​ផ្កាប់​គឺជា​សញ្ញា​នៃ​ការកើត​ព្រូន​​គួរយល់ដឹង!!!!

គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា ក្មេង​ដែលមាន​អាយុ​១៦​ខែ នៅពេល​ពួកគេ​ចេះ​ក្រឡាប់ អង្គុយ ឈរ ឬ​ដើរ នឹងមាន​ភាពដូចគ្នា ប៉ុន្តែ​កាយវិការ​គេង​គឺ ផ្សេងៗ​គ្នា​ទៅតាម​ការចូល​ចិត្ត​រប​ស់​ក្មេង​។ ពួកគេ​អាច​គេង​ផ្ងារ គេង​ផ្អៀង គេង​ផ្កាប់ អង្កុញជើង ឬ​លាតសន្ធឹង​ដៃ ជើង ជាដើម ហើយ​កាយវិកា​នេះ នឹង​ផ្លាស់ប្តូរ​ជា​ច្រើនដង​ក្នុង​មួយ​យប់​។ ដូច្នេះ កាយវិការ​គេង​ផ្កាប់​បែបនេះ គឺជា​ការធម្មតា​។​ ​ប៉ុន្តែ​ក្មេង​ដែលមាន​អាយុ​ក្រោម​ពីរ​ឆ្នាំ នៅពេល​សាច់ដុំ និង​សរសៃសក់​របស់​ពួកគេ មិនទាន់មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ប្តូរផ្លាស់​ទៅតាម​ប្រតិកម្ម​នោះ​វា​អាច​នឹង​បង្ករ​គ្រោះថ្នាក់​ដល់​ពួកគេ​។ ទោះយ៉ាងណា​ក៏ដោយ កាយវិការ​ទាំងនេះ នៅ​មិនទាន់មាន​ភ័​ស្ត​តាង​ជាក់លាក់​ណាមួយ ដែល​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ដែល​កើតឡើង​ដោយសារ​កាយវិការ​បែបនេះ​ទេ​។​
​​រីឯ​កាយវិការ​គេង​បែប​ហើប​គូទ​ឡើងលើ​ចំកោង​ខ្នង​នោះ ត្រូវបាន​គេ​យល់ថា ជា​កាយវិការ​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺពោះ​នៅពេល​ព្រូន​រុលចូល ប៉ុន្តែ​មិនមែន​កាយវិការ​នេះ​សុទ្ធតែ​បង្ហាញ​ពី​អា​ការៈកើត​ព្រូន​នោះទេ​។ អ្នក​មិនចាំបាច់​ព្រួយបារម្ភ​ពេក​នោះទេ នៅពេល​កូន​របស់​អ្នក​មិនមាន​សញ្ញា​ផ្សេងទៀត​ក្រៅពី​កាយវិការ​ខាងលើ​។​ ​ជាទូទៅ ថ្នាំ​បញ្ចុះ​ព្រូន​មាន​ប្រសិទ្ធភាព​ត្រឹមតែ ២៤ ខែ​ប៉ុណ្ណោះ ដូច្នេះ​ក្នុងអំឡុង​ពេលនោះ ក្មេង​អាច​នឹង​បាន​លេង​នៅ​កន្លែង​មិនល្អ ដូចជា​លេង​របស់របរ​មិន​ស្អាត យក​មាត់​ខាំ​ដៃ ជើង​ជាដើម ។​ល​។ ហេតុនេះ​អ្នក​ត្រូវតែ​បញ្ចុះ​ព្រូន ឲ្យ​កូន​ទៅតាម​កំណត់​។​ ​ប៉ុន្តែ​នៅពេល​ក្មេង​មាន​អាយុ​លើសពី ១ ឆ្នាំ មាន​ភ័ស្តុតាង​បង្ហាញ​ពី​ការកើត​ព្រូន ឬ​អា​ការៈដែល​ទាក់ទិន​នឹង​ការកើត​ព្រូន​នោះ គ្រូពេទ្យ​និង​ចេញ​វេជ្ជបញ្ជា​ដើម្បី​បញ្ចុះ​ព្រូន​តាម​កំណត់​៕​

Comments