សំនួរ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង​អំពី​ការ​ថែទាំ​ធ្មេញ​!!!!!!!!!!

ធ្មេញ​ខ្ញុំ​មាន​ប្រហោង​ច្រើន ​ណាស់​ ហើយ​ខ្ញុំ​ចង់​ដឹង​ពី​ របៀប​ការពារ​វា​ ដោយ​ ដុសធ្មេញ​ ប្រើ​ទឹក​ថ្នាំ​ខ្ពុ​លមាត់​ និង​ ប្រើ​ ខ្សែ​សំរាប់​សំអាត​ធ្មេញ​។ 
បើសិន​អ្នក​ដុស​ ប្រើ​ទឹក​ថ្នាំ​ខ្ពុ​លមាត់​ និង​ ប្រើ​ខ្សែ​សំរាប់​សំអាត​ធ្មេញ​ អ្នក​គួរតែ​គិត​អំពី​​បច្ចេកទេស​របស់​អ្នក​ និង​របប​អាហារ​របស់​អ្នក​ ជាមួយ​និង​សាស្ត្រាចារ្យ​ឯកទេស​ខាង​មាត់​ធ្មេញ​។​ វា​គួរតែ​បណ្តាល​មក​ពី​ ជាតិ​អាស៊ីត​ដែល​មាន​ក្នុង​ទឹកមាត់​របស់​អ្នក​ គឺ​មាន​កំរិត​​ខ្ពស់​ពេក​។​ ជា​ការ​ភ្ញាក់ផ្អើល​ អាហារ​ និង​ ភេសជ្ជ​:​ ដូច​ជា​ ភេសជ្ជ​:​សំរាប់​កីឡា​ និង​ អាហារ​​មាន​ជាតិ​រ៉ែ​ អាច​ផ្ទុក​ដោយ​ជាតិ​អាស៊ីត​និង​ជាតិ​ស្ករ​ ជា​ច្រើន​ ដែល​វា​ទាំង​ពីរ​ជាដើម​ហេតុ​ធ្វើ​​អោយ​ធ្មេញ​មានការ​ខូចខាត​។​
តើ​ឳ​ពុក​ម្តាយ​ គួរ​ជួយ​កូន​ ក្នុង​ការ​ដុសធ្មេញ​ រហូត​ដល់​ពេល​ណា​?
 ប្រើ​រយ​:​ពេល​ ជា​ច្រើន​ឆ្នាំ​ មុន​ពេល​កុមារ​មានការ​លូតលាស់​ខាង​ស្មារតី​ការ​សម្របសម្រួល​​ថា​ពួក​ គេ​ត្រូវ​មាន​តួនាទី​ការងារ​ ក្នុង​ការ​ធ្វើ​អោយ​ធ្មេញ​ល្អ​។​ ទន្តពេទ្យ​ខ្លះ​ បាន​ផ្តល់​ការ​ណែនាំ​ចំពោះ​ឳ​ពុក​ម្តាយ​ ពី​ការ​ដុសធ្មេញ​កូន​របស់​គាត់​ រហូត​ដល់​កុមារ​អាច​សរសេរ​ឈ្មោះ​​ខ្លួនឯង​បាន​។​ ទន្តពេទ្យ​ខ្លះ​ទៀត​បាន​សំនូមពរ​អោយ​ឪពុក​ម្តាយ​ប្រើ​ការ​វិនិច្ឆ័យ​ដោយ​​ ខ្លួនឯង​ ប៉ុន្តែ​ ការ​សំរេចចិត្ត​ក្នុង​អាយុ​ប្រាំមួយ​ឆ្នាំ​ និង​ ប្រាំបី​ឆ្នាំ​ គឺជា​ពេល​ដែល​កុមារ​ ត្រូវ​មាន​​តួនាទី​ថែរក្សា​ធ្មេញ​របស់​ពួក​គេ​អោយ​ស្អាត​និង​មាន​សុខភាព​ល្អ ​។
តើ​មាន​ខ្សែ​សំរាប់​សំអាត​ធ្មេញ​មួយ​ណា​ដែល​ល្អ​ជាងគេ​ ឬ​ក៏​វា​អាស្រ័យ​លើ​ចំ​នង់​ចំ​នួ​ល​ចិត្ត​?
 ទន្តពេទ្យ​ខ្លះ​បានដឹង​ថា​ ខ្សែ​សំអាត​ធ្មេញ​ដែល​មិន​ស្អិត​និង​អាច​សំអាត​ដោយ​យក​បន្ទះ​សៗ​​ដែល​នៅ​ ជាប់​ធ្មេញ​។​ ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា​ ផលិតផល​ណា​ដែល​ប្រើ​ទៅ​ល្អ​ និង​ មាន​ភាព​ងាយស្រួល​ចំពោះ​អ្នក​ គឺ​វា​ល្អ​ហើយ​។​ បើសិន​ខ្សែ​សំអាត​ធ្មេញ​ វា​តូចៗ​ ជាប់ៗ​ ឬ​ក៏​ ដាច់​នៅ​ពាក់កណ្តាល​ធ្មេញ​ វា​ជា​សញ្ញា​ថា​ ធ្មេញ​ត្រូវការ​ពិនិត្យ​មើល​។
​ តើ​អ្វី​ជា​មួល​ហេតុ​ធ្វើ​អោយ​ធ្មេញ​មាន​ស្នាម​ប្រឡាក់​និង​ប្រែជា​មាន​ព​ណ៍​លឿង​?
 ធ្មេញ​មាន​ស្នាម​ប្រឡាក់​ កើតឡើង​នូវ​ពេល​ អាហារ​ដែល​មាន​ព​ណ៍​ខ្មៅ​ ផ្លែ​ឈើ​តូចៗ​ និង​ ភេ​ស​ជ្ជះ​ ដូច​ជា​មាន​ជាតិ​រ៉ែ​ និង​តែ​ខ្ពស់​ ឬ​ក៏​ សារធាតុ​នៅ​ក្នុង​ផ្សែង​បារីដែល​ស្អិត​ទៅ​និង​បន្ទះ​សៗ​ ឬ​ក៏​ ជា​ក្តាំង​ធ្មេញ​នៅ​លើ​តួ​ធ្មេញ​ ឬ​ក៏​ចូល​ទៅ​ក្នុង​ រន្ធ​នៃ​ធ្មេញ​។​ ខ្ញុំ​បាន​ប៉ះ​ធ្មេញ​ប្រហោង​កាលពី​ពី​រស​ប្តា​ហ៍​មុន​ ប៉ុន្តែ​វា​នូវ​តែ​មានការ​ស្រៀវ​នៅ​ពេល​ប៉ះ​ទៅ​និង​កម្តៅ​និង​ភាព​ត្រជាក់​។
 ​តើ​រយះ​ពេល​ប៉ុន្មាន​ទើប​បាត់​?
 វា​មិនមែន​ជា​រឿង​ ខុសធម្មតា​ទេ​ ដែល​មានការ​ស្រៀវ​បន្ទាប់​ពី​មានការ​ប៉ះ​ទៅ​ដល់​ផ្នែក​ដ៏​​ជ្រៅ​។​វា​នឹង​ បាត់​ទៅ​វិញ​នៅ​៨​ទៅ​១២​ស​ប្តា​ហ៍​។​ រឿង​ដែរ​សំខាន់​ត្រូវ​ដឹង​គឺ​ បើសិន​មានការ​​ប្រែប្រួល​ទៅ​ជា​ឈឺ​ នោះ​អ្នក​នឹង​មានការ​ខូចខាត​ទៅ​លើ​សរសៃប្រសាទ​ដែល​អាច​ធ្វើ​អោយ​​មាន​មេរោគ​ ។​នេះ​គួរតែ​ព្យាបាល​ទៅ​ដល់​ជើងធ្មេញ​។ អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន

Comments