ម្តាយ​មាន​ជំងឺ​រលាក​ថ្លើម C អាច​ចម្លង​ទៅ​កូន​ឬ​អត់​?

តាម​ការប៉ាន់ស្មាន​របស់​អង្គការ​សុខភា​ពពិភពលោក (WHO) ចំនួន​អ្នក​ឆ្លង​រលាក​ថ្លើម C លើ​ពិភពលោក បច្ចុប្បន្ន​នៅ​កម្រិត​ប្រហាក់ប្រហែល​ពី​២៥០​ ដល់​៣០០ ​លាន ​នាក់ ។ អត្រា​នេះកំពុង​កាន់តែ​កើនឡើង ពិសេស​នៅ​បណ្តា​ប្រទេស​មិនសូវ​រីកចម្រើន បណ្តា​ប្រទេស​ទ្វីប​អាស៊ី ទ្វីប​អាហ្វ្រិក និង​កំពុង​ក្លាយ​ជា​រោគរាតត្បាត​ធំ​លើ​ក្របខ័ណ្ឌ​សកលលោក​ (​រាល់​ឆ្នាំ​ចំនួន​អ្នក​ឆ្លង​ជំងឺ គឺ​៣-៤​លាន​នាក់​)​។​
១-​ម្តាយ​មាន​ជំងឺ​រលាក​ថ្លើម C អាច​ចម្លង​ទៅ​កូន​ឬ​អត់​? ​ ​
គ្រោះថ្នាក់​ចម្លងរោគ​ថ្លើម C ពី​ម្តាយ​ទៅ​កូន​មិន​ខ្ពស់​ឡើយ គឺ​ប្រមាណ​តែ​ ៦​ភាគរយ ។ គ្រោះថ្នាក់​អាច​កើន​សមាមាត្រ​ស្រប​ជាមួយ​បរិមាណ​វីរុស រលាក​ថ្លើម C ក្នុង​ឈាម​ម្តាយ ហើយម្តាយ​កើត​បន្ថែម​ជំងឺឆ្លង​ផ្សេងៗ​។ ៤០-៥០​ភាគរយ​ ករណី​ចម្លង​ប្រព្រឹត្ត​ឡើង​ក្នុង​ពេល​មាន​គភ៌។ ការ​ជូត​សម្អាត​ឈាម​ឱ្យ​ទារក​ក្រោយពេល​កើត​ឱ្យបាន​ស្អាត​ក៏​បន្ថយ​បាន​ គ្រោះថ្នាក់​ចម្លងជំងឺ​។ ម្តាយ​មាន​ជំងឺ​រលាក​ថ្លើម C​ នៅ​តែអាច​ឱ្យ​កូន​បៅដោះ​ធម្មតា ព្រោះ​បរិមាណ​វីរុស​ក្នុង​ទឹកដោះ​ម្តាយ មិន​បង្ក​គ្រោះថ្នាក់​ចម្លង​ឱ្យ​កូន ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ក្មេង​ មានលទ្ធភាព​បំផ្លាញ​គ្រោះថ្នាក់​ចម្លង​វីរុស។

​ ​ ​២-​ជំងឺ​រលាក​ថ្លើម C កំពុង​ក្លាយជា​រោគ​រាតត្បាត​? ​ ​

ត្រឹមត្រូវ​ដូច្នេះ​មែន តាម​ការប៉ាន់ស្មាន​របស់​អង្គការ​សុខភា​ពពិភពលោក​(WHO) ចំនួន​អ្នក​ឆ្លង​រលាក​ថ្លើម C លើ​ពិភពលោក​បច្ចុប្បន្ន​នៅ​កម្រិត​ប្រហាក់ប្រហែល​ពី​២៥០​ដល់​៣០០ លាន​នាក់ ។ អត្រា​នេះ​កំពុង​តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពិសេស​នៅ បណ្តា​ប្រទេស​មិនសូវ​រីកចម្រើន បណ្តា​ប្រទេស​ទ្វីប​អាស៊ី ទ្វីប​អាហ្វ្រិក និង​កំពុងក្លាយ​ជា​រោគរាតត្បាត​លើ​ក្របខ័ណ្ឌ​ពិភពលោក​ (​រាល់​ឆ្នាំ​ចំនួន​អ្នក​ឆ្លង​ជំងឺគឺ​៣-៤​លាន​នាក់​)។ ពួក​ជំនាញការ​រោគរាតត្បាត​ឱ្យដឹងថា រលាក​ថ្លើម C ជា​ជំងឺឆ្លង​មួយ​ក្នុងចំណោម​ជំងឺឆ្លងគ្រោះថ្នាក់​បំផុត ព្រោះ​ពេល​បាន​ឆ្លង វា​នឹង​បន្សល់ទុក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ ហើយ​ជាង​៧០​ភាគរយ ​នៃ​ចំនួន​អ្នក​ឆ្លង​មិនដឹង​ថា​ខ្លួន​មាន​ជំងឺ​រលាក​ថ្លើម C ខ្វះ​ការបង្ការ កាន់តែ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ចម្លង​ឱ្យ​អ្នកដទៃ។ តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​ប្រទេស​ទ្វីបអាស៊ី មួយចំនួន​មាន​ដល់​៨៧​ភាគរយ​ នៃ​អ្នកជំងឺ​រលាក​ថ្លើម C មិនដឹង​ថា​ខ្លួន​កំពុង​មាន​ជំងឺ។​ ​ ​រលាក​ថ្លើម C នៅ​ត្រូវបាន​ហៅថា "​ឃាតក​សម្លាប់​មនុស្ស​ដោយ​ស្ងៀមស្ងាត់​" ទើប​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ ១៩៨៩ បង្កឡើង​ដោយ​វីរុស Hepatitis C ជាមួយនឹង​ ១១​អម្បូរ​ផ្សេងៗ​គ្នា ។ ជាមួយនឹង​លទ្ធភាព "​បំបាំង​កាយ​" របស់ខ្លួន វា​ងាយស្រួល​បញ្ឆោត​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​សរីរាង្គ​មនុស្ស លុក​លុយចូល​កោសិកា​ថ្លើម បង្ក​ការ​រលាក ​និង​ធ្វើឱ្យ​ក្រិន​ថ្លើម។ ​ ​

  ​៣-​ការ​ស្តែងចេញ​រោគសញ្ញា​ពេល​ឆ្លង​រលាក​ថ្លើម C

  ​ ​ខុស​ពី​ការ​ស្តែង​ចេញ​រោគសញ្ញា​ពេល​ត្រូវ​ឆ្លង​រលាក​ថ្លើម A , B - ស្បែក​លឿង ភ្នែក​លឿង ជាង​៧០​ភាគរយ ករណី​រលាក​ថ្លើម C ខ្លាំង​ ពុំមាន​រោគសញ្ញា​ពិសេស​ប្រមាណ​៣០​ភាគរយ មាន​រោគសញ្ញា​ពុំ​ច្បាស់​លាស់ ដូចជា​រោគសញ្ញា​របស់​គ្រុនផ្តាសាយ​។ ដូច្នេះហើយ ស្ទើរតែ​ទាំងអស់​នៃ​ករណី​ឆ្លង​រលាក​ថ្លើម C ត្រូវបាន​រកឃើញ គឺពេល​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ។ ក្រោយពេល​ត្រូវ​ឆ្លង​វីរុស​រលាក​ថ្លើម C រយៈពេល​សម្ងំ​ជំងឺ​តែង​អូសបន្លាយ​ពី​២​ ដល់២៦​ សប្តាហ៍ ​- ​នេះ​ជា​ដំណាក់កាល​ឆ្លង​បន្ទាន់។ ជំងឺ​អាចជា​ដោយ​ខ្លួនឯង ក្រោយ​ប៉ុន្មាន​សប្តាហ៍​ ឬ ​៦​ខែ។ ប៉ុន្តែ​មាន​ដល់​៨០​ភាគរយ​ ចំនួន​អ្នក​ឆ្លង​វីរុស C មិន​កម្ចាត់​ចេញ​ជំងឺ​បាន​ដោយ​ខ្លួនឯង និង​ក្លាយជា​រលាក​ថ្លើម C រ៉ាំរ៉ៃ ។ វីរុស​រលាក​ថ្លើម C ជា​ជំហានៗ​បំផ្លាញ​កោសិកា​ថ្លើម​ដោយ​ស្ងៀមស្ងាត់ ហើយ​ក្រោយ​រយៈពេល​១០-៣០​ឆ្នាំ មាន​ដល់៣០​ភាគរយ​ ចំនួន​អ្នកជំងឺ​រលាក​ថ្លើម C រ៉ាំរ៉ៃ នឹង​ត្រូវ​ក្រិន​ថ្លើម​ និង​មហារីកថ្លើម​។​ ​ 

 ​៤-​វីរុស​រលាក​ថ្លើម C ឆ្លង​តាមផ្លូវ​ណា និង​វិធានបង្ការ​?

 ​មាន​ដល់​៤០​ភាគរយ​ ករណី​ឆ្លងវីរុស C មិន​កំណត់​បាន​មូលហេតុ។ ធម្មតា​វីរុស​រលាក​ថ្លើម C ឆ្លង​តាមរយៈ​ការប្រាស្រ័យ​ជាមួយ​ឈាម​អ្នក​ឆ្លង​ជំងឺ ឬ​មាន​ឧបករណ៍​មិន​បាន​សម្លាប់​មេរោគ​មាន​ឆ្លង​វីរុស C ។ នៅ​ប្រទេស​ជាច្រើន ប្រមាណ​៨០​ភាគរយ​ នៃ​ករណី​ចម្លង​ មាន​ប្រភព​ពី​មន្ទីរពេទ្យ បន្ទប់​ពិនិត្យសុខភាព ​មន្ទីរ​ព្យាបាល​ធ្មេញ ...​ ។ ក្រៅពីនេះ ការ​ដែល​ប្រើ​សឺ​រ៉ាំ​ង​​ចាក់​គ្រឿងញៀន សាក់​លើ​ខ្លួន​ប្រាណ ឬ​ប្រើ​របស់​រួម​មួយ​ចំនួន ដូចជា​ច្រាស​ដុស​ធ្មេញ កន្ត្រៃ​កាត់​ក្រចក ​...​ មាន​ជាប់​ឈាម​អ្នកជំងឺ ក៏ជា​មូលហេតុ​ចម្លង​វីរុស​រលាក​ថ្លើម C ។ មួយចំនួន​តូច​ ត្រូវ​ឆ្លង​តាម​ផ្លូវ​រួមភេទ ​តែ​ពីស​តែ​ពាស ជាមួយនឹង​មុខសញ្ញា​ឆ្លង​វីរុស C ។​ ​ ​រហូតមក​ទល់​សព្វថ្ងៃ ពុំទាន់​មាន​វ៉ាក់សាំង​ចាក់​បង្ការ​រលាក​ថ្លើម C ។ អាស្រ័យ ហេតុនេះ ការចៀសវាង​ប្រាស្រ័យ​ជាមួយ​ឧបករណ៍ប្រើប្រាស់​ពាក់ព័ន្ធ​ដល់​ឈាម​ជា​វិធានការ ​ជួរមុខ​។​ ​ ​ 

៥.​ការព្យាបាល​ជំងឺ​រលាក​ថ្លើម C រ៉ាំរ៉ៃ​មាន​អ្វី​ថ្មី​?

 ​បច្ចុប្បន្ន​វិធីសាស្ត្រ​ព្យាបាល​ត្រូវបាន​អនុវត្ត​នៅ​ប្រទេស​ជាច្រើន គឺ​ចាក់ Pegylate Inerferonalfa គួបផ្សំ​ជាមួយ Ribavirin សម្រេច​បាន​ប្រសិទ្ធភាព ៥០-៦៣​ភាគរយ។ ប៉ុន្តែ​ប្រសិទ្ធភាព​របស់​វិធី​ព្យាបាល ​នៅ​ចំណុះ​ទៅលើ​អម្បូរ​វីរុស​នីមួយៗ​របស់​អ្នកជំងឺ។ ឧទាហរណ៍ៈ ចំពោះ​អម្បូរ​វីរុស C1, 4, 5, 6 ពេលវេលា​ព្យាបាល​ ៤៨​សប្តាហ៍ ចំពោះ​អម្បូរ​២, ៣​ត្រូវការ​តែ​ ២៤សប្តាហ៍។​ ​ ​ថ្មីៗ​នេះ ​ក្នុង​វិស័យ​ស្រាវជ្រាវ​ព្យាបាល​រលាក​ថ្លើម C រ៉ាំរ៉ៃ ​សម្រេចបាននូវ​សមិទ្ធផល​គួរឱ្យ​ចាប់អារម្មណ៍។ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ផលិត​ថ្នាំផឹក​ ២​ប្រភេទ​ សម្រាប់​ព្យាបាល​រលាក​ថ្លើម C នោះ​គឺ telaprevir និង boceprevir ។ តាមរយៈ​ការស្រាវជ្រាវ​ជាក់ស្តែង​បង្ហាញថា ថ្នាំ​២​ប្រភេទ​នេះ ​មានប្រសិទ្ធភាពជាង ​បើប្រៀប​នឹង​ប្រភេទ​ថ្នាំ​មុននេះ។ “ផលិតផល​ថ្មី​២​ នឹង​ត្រូវ​បាន​ចុះបញ្ជី​នៅ​អាមេរិក និង​ទ្វីបអឺរ៉ុប​ - ​ជា​ក្តីសង្ឃឹម​សម្រាប់​អ្នក​ជំងឺ​រលាក​ថ្លើម C រ៉ាំរ៉ៃ​” លោក Robert Flisiak សាស្ត្រាចារ្យ​ផ្នែក​ជំងឺឆ្លង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ប៉ូឡូញ​ឱ្យដឹងដួច្នេះ។​ ​ ​ថ្នាំ​ថ្មី​២​ប្រភេទ ​មាន​ឥទ្ធិពល​ទប់ស្កាត់​អង់​ហ្ស៊ី​ម​ របស់​វីរុស​មិនឱ្យ​វា​រីកចម្រើន។ គួបផ្សំ​ផលិតផល​ថ្មី​២​ ជាមួយ​វិធី​ព្យាបាល​ប្រពៃណី​ អាច​ជួយ​បង្កើនលក្ខណៈ​ប្រសិទ្ធភាព​ដល់​៧៥​ភាគរយ ក្នុងករណី​ប្រើ telaprevir និង​៦៥​ភាគរយ​ ក្នុង​ករណី​ប្រើ boceprevir ។ ប្រការ​សំខាន់​ជាង​នេះ​ទៀត គឺ​ថ្នាំ​បង្ហាញ​ប្រសិទ្ធភាព​បំផុត​ ក្នុង​ករណី​ព្យាបាលដោយ​វិធី​ព្យាបាល​ប្រពៃណី​ នាំ​មក​ប្រសិទ្ធភាព ឬ​ក្នុង​ករណី​ “​ស៊ាំ​” ​ថ្នាំ។​ ​ ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​កំពុង​ពិនិត្យ​កំណត់​ប្រសិទ្ធភាព​ របស់​ថ្នាំ​ប្រឆាំង​រលាក​ថ្លើម C ជំនាន់​ថ្មី ​- ​នោះ​គឺ Interferon lambda (IFN-lambda) -​ ផលិតផល​អាច​ជំនួស interferon alfa កំពុង​ប្រើប្រាស់​បច្ចុប្បន្ននេះ។ IFN-lambda មានប្រសិទ្ធភាព​ជាង ​និង​មិន​បង្កឥទ្ធិពល​បន្ទាប់បន្សំ​ ឱ្យ​អ្នកជំងឺ​ឈឺ​ពាសពេញ​ខ្លួនប្រាណ​, គ្រុ​នក្តៅ​, ញ័រ​ខ្លួន​, ឈឺ​សន្លាក់ និង​សាច់ដុំ។​ ​

 ​៦.​របប​ជីវជាតិ​សម្រាប់​អ្នក​ជំងឺ​រលាក​ថ្លើម C រ៉ាំរ៉ៃ​

 ​ពុំ​មាន​របប​ជីវជាតិ​រួម​សម្រាប់​អ្នកជំងឺ​រលាក​ថ្លើម C ទាំងអស់ទេ។ តាមពួក​អ្នកជំនាញការ​អំពី​រលាក​ថ្លើម C ពេល​អ្នក​ជំងឺ​ពុំ​ទាន់​ត្រូវ​ក្រិន​ថ្លើម គួរ​មាន​របប​ជីវជាតិ​ធម្មតា។ ប៉ុន្តែ​ដាច់ខាត​ត្រូវ​តម​ស្រា ។ តាម​ការស្រាវជ្រាវ​របស់​អាមេរិក សូម្បី​តែ​១០​ក្រាម​អាល់កុល រាល់ថ្ងៃ​ (​ប្រហាក់ប្រហែល​នឹង​ ២៥​មិ​ល្លី​លីត្រ vodka ៤០​ដឺ​ក្រេ ឬ​២០០​មិ​ល្លី​លីត្រ​ ស្រា​ទំពាំងបាយជូ​រ​) ក៏​អាច​ធ្វើឱ្យ​កើន​គួរសម​នូវគ្រោះថ្នាក់​ក្រិន​ថ្លើម​ សម្រាប់​អ្នកជំងឺ​រលាក​ថ្លើម C រ៉ាំរ៉ៃ។​ ​ ​រហូតមក​ទល់​សព្វថ្ងៃ ​មនុស្ស​ជាច្រើន​នៅ​តែ​ពុំទាន់​បាន​ដឹង​ថាអាហារ​ និងភេសជ្ជៈ ​ទាំងអស់ ​ពេល​ចូល​ក្នុង​សរីរាង្គ សុទ្ធ​តែ​ឆ្លងកាត់​ថ្លើម​ (​មួយចំនួន​ធំ​នៅ​តែ ចាត់ទុក​ថា​អាហារ​ចូល​ក្នុង​ក្រពះ​ឆ្លង កាត់​ពោះវៀន​ខ្ចី និង​ត្រូវ​បាន​កម្ចាត់ចេញ​ក្រៅ​តាមផ្លូវ​ពោះវៀនធំ ​-​ នេះ​គ្រាន់តែ​ជា​ដំណើរការ​រំលាយ​អាហារ​ធម្មតា ចំណែក​ដំណើរការ​រំលាយ​អាហារ​បន្សុទ្ធ គឺ​បណ្តា​សារជាតិ​ជីវជាតិ​ពីអាហារ ​ត្រូវ​បាន​ពោះវៀន​ខ្ចី​ស្រូប​យក​ទៅ​ក្នុង​ឈាម និង​ឆ្លងកាត់​ថ្លើម។ ដូច្នេះ អ្វីដែល​យើង​បាន​បរិភោគ ផឹក សុទ្ធ​តែ​ឆ្លងកាត់​ថ្លើម រាប់​ទាំង​សារជាតិ​ពិសពុល​)​ ។ អាស្រ័យហេតុនេះ អ្នកជំងឺ​រលាក​ថ្លើម C ត្រូវ​ប្រព្រឹត្ត​តាម​គោលការណ៍​ទាំងឡាយ​ខាងក្រោមនេះ​: ​ ​-​ចៀសវាង​បរិភោគ​ចំណីអាហារ​ទុក​យូរថ្ងៃ ស្អុយ ពពួក​មើម​ផ្លែ ឈើ​ត្រូវ​ដុះ​ផ្សិត​(ពិសេស​គឺ​សណ្តែកដីដុះ​ផ្សិត​)​ ទុក​យូរ​ក្នុង​ទូទឹកកក។​ ​ ​-​មិន​ត្រូវ​បរិភោគ​ឆ្អែត​ជ្រុល គួរ​បរិភោគ​តិចៗ​ម្តង និង​ចែក​ជា​ច្រើន​ពេល ក្នុង​មួយ​ថ្ងៃៗ។ បរិភោគ​បន្លែ​ផ្លែឈើ​សម្បូរ​សារជាតិ​រ៉ែ និង​ពពួក​វីតាមីន។​ ​ ​-​កំហិត​ការបរិភោគ​អាហារ​កែច្នៃ​ជាតិគីមី ផ្អាប់ ​ពិសេស​គឺ​ពពួក​សាច់​, ត្រី​ប្រអប់ បង្កើន​ការបរិភោគ​អាហារ​ស្រស់ ពុំ​ទាន់​ឆ្លងកាត់​ការកែច្នៃ​។​ ​ ​-​កំហិតការ​បរិភោគ​ស្ករ ជាតិ​ខ្លាញ់ និង​អំបិល​ ​ ​មុននេះ​ មាន​មតិ​ជាច្រើន​ក្នុង​មជ្ឈដ្ឋាន​វេជ្ជសាស្ត្រ​ចាត់ទុកថា អ្នកជំងឺ​រលាក​ថ្លើម C គួរ​បរិភោគ​អាហារ​ខ្សត់​ជាតិ​ដែក ព្រោះ​វីរុស​រលាក​ថ្លើម C ត្រូវការ​ដែ​កបំ​ផុតពេ​ល​កកើត។ មិន​តែប៉ុណ្ណោះ ក៏​មាន​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន​បញ្ជាក់ថា បរិមាណ​ជាតិដែក​ទាប​ក្នុង​ឈាម​ រារាំង​ការកកើត​វីរុស C ។ ប៉ុន្តែ​ថ្មីៗ​នេះ​ យោបល់​ទាំងនេះ​បាន​ត្រូវបដិសេធ ដោយសារ​ “​គិត​ពី​ផលចំណេញ មិន​គិត​ពី​ផលវិបាក​” ព្រោះ​សារជាតិ​ដែក​ជា​សមាសធាតុ​សំខាន់របស់​ឈាម ទទួលភារៈ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​ពាសពេញ​សរីរាង្គ៕

Comments