ខុសគ្នាដូចមេឃនិងដី សម្រស់ពេលមានអ្វីៗគ្រប់យ៉ាង និងសម្រស់បាត់បង់អ្វីៗទាំងអស់ ក្រោយប៉ូលីសចាប់ខ្លួន

កណ្តាល ៖ love Riya បិតាសាច់ស្អាត ស៊ិចស៊ី ប្រចាំBigo live ដែលមានឈ្មោះពិត ឆេង ស្រីរត្ន័ ភេទ ស្រី អាយុ ៣២ឆ្នាំ ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួន បណ្តោះអាសន្នដាក់ពន្ធនា គារហើយ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ ។ ជាការកត់សម្គាល់ករណីនេះ បង្កមានការភ្ញាក់ផ្អើលបំផុតសម្រាប់មហាជន ជាពិសេសសម្រាប់នារីៗរាប់រយ រាប់ពាន់នាក់ ដែលកំពុងប្រកបរបរលក់ផលិតផលនានាតាម អនឡាញ ថា មិនគួរវាសនារបស់ love Riya ក្លាយជាបែបនេះឡើយ ។
ធ្លាប់តែ ស្រស់ស្អាត បង្ហាញភាពស៊ិចស៊ី រាល់ៗល្ងាចយប់ ដេកក្នងម៉ាស៊ីនត្រជាក់ តែឥឡូវរូបសម្ភស្ស ប្រែក្លាយ ស្រអាប់ មុខជាំ ភ្នែកយំហើម រស់នៅក្នុងភាពខ្មៅងងឹត សូម្បីតែកង្ហាក៏គ្មានផង ។ នារីៗដែលផលិតផលតាមអនឡាញ ជាច្រើនកំពុងនឹកគិតថា អាចជួបវាសនាអាក្រក់ ដូចlove Riya ដែរឬអត់? ។ គួររំលឹកថា love Riya បិតាសាច់ស្អាត ស៊ិចស៊ី ប្រចាំBigo live ដែលមានឈ្មោះពិត ឆេង ស្រីរត្ន័ ភេទ ស្រី អាយុ ៣២ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងថ្នាំឡេលាបស្បែកជាច្រើនមុខ យកទៅកាន់លេខាធិការដ្ឋានក្រសួង មហាផ្ទៃ បណ្ដោះអាសន្ន កាលពី ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៧ ក្រោយសមត្ថកិច្ចចុះទៅឆែកឆេរផ្ទះនាង នៅ ចំណុចផ្ទះ លេខ១៣០ ផ្លូវលំ ភូមិព្រែកតាពៅ៣ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្របសម្រួលនិតិវិធី និងដឹកនាំបញ្ជាដោយលោក ឯក សុនរស្មី ជាព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ៕
Source: bbn-tv សូមជួយស៊ែរបន្តផង! សូមអរគុណ!

Comments